Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • សន្តិសុខសង្គម

ក្មេងទំនើង០២ក្រុម កាប់គ្នានៅភ្នំពេញ ត្រូវលំបាកដល់អាវុធហត្ថតាមចាប់មកវិញ ចេញពីខេត្តមួយទៅខេត្តមួយ បាន ០៦នាក់!

នាងខ្មៅ 08/25/2025

កាលពីវេលាម៉ោង 00.26នាទី ថ្ងៃទី 21 ខែសីហាឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្តីពីករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូន។ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ចាម សហការជាមួយអាវុធហត្តខេត្តកំពង់ចាម និង កម្លាំងជំនាញ អាវុធហត្ថស្រុកកងមាស រកឃើញអ្នកពាក់ព័ន្ធ ចំនួន ០៣នាក់បន្ថែម ១-ឈ្មោះ ម៉ៅ រិទ្ធធា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន, ២-ឈ្មោះ លីម សៀវម៉េង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន, ៣-ឈ្មោះ ហេង រិទ្ធិសាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។ នៅវេលាម៉ោង ១៣និង៣០នាទី ក្នុងថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានបន្តពន្លាតដែនសមត្ថកិច្ចដល់ខេត្តតាកែវ ដោយសហការណ៍ជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថ​ខេត្តតាកែវ​ និង អាវុធហត្ថក្រុងដូនកែវ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ជុំ សុមុន្នី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។ នៅវេលាម៉ោង១៦និង៤០នាទី ក្នុងថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ធា លីហ័ង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ព្រមជាមួយដាវ ០១ដើម នៅបន្ទប់ជួល ចំណុចផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាទៅវិញទៅមក និងធ្វើឲ្យខូចខាតដោយចេតនានូវម៉ូតូចំនួន ០១គ្រឿង ដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Post navigation

Previous: ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ!
Next: ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ០១គ្រួសារ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់

ព័ត៌មានប្រចាំថ្ងៃ

រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២  ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ 1
  • ព័ត៌មានជាតិ

រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។

10/22/2026
អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ 2
  • ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ

10/20/2026
កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម 3
  • ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម

10/20/2026
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ! ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ! 4
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ!

10/17/2026
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! 5
  • ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

10/17/2026

ព័ត៌មានតាមប្រតិទិន

October 2026
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep    

គេហទំព័រ នាងខ្មៅញូស៍

គេហទំព័រ នាងខ្មៅញូស៍  ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រ​កម្ពុជា។
អង្គភាពយើងផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុក្ខចិត្តបំផុត។

ទំនាក់ទំនងការិយាល័យផ្សព្វផ្សាយព័ត៌មាន៖093 981 456  / 012 623 758

អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.