Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម

នាងខ្មៅ 10/20/2026

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល (អតីតឡូត៍នេសាទលេខ ១០)។

លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងវរៈព្រំដែនគោក ៦០៥ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយក្នុងនោះកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ បានធ្វើការបង្ក្រាបបាន លូស្បៃមុងសរុបចំនួន ១៣៧មាត់, របាំងព្រួលស្បៃមុងសរុបប្រវែង ៩.២០០ម៉ែត្រ, បង្គោលតូច-ធំសរុបចំនួន ២.៣៣៣ដើម និងលែងត្រីចូលបឹងវិញសរុបប្រមាណ ៤៥០គីឡូក្រាម។

លោកអភិបាលក្រុងសំពៅពូន បានឱ្យដឹងទៀតថា៖ ក្រោយកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងជាក់ស្តែង ព្រមទាំងបានធ្វើការអប់រំ និងណែនាំដល់ប្រជានេសាទរស់នៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ប្រមាណ ៥០នាក់ ឱ្យយល់ដឹងពីច្បាប់ស្តីពីជលផល និងមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬធ្វើការនេសាទក្នុងរដូវហាមឃាត់បន្តទៀតឡើយ ដើម្បីជួយថែរក្សា និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋានឱ្យបានគង់វង្ស៕

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម

Post navigation

Previous: ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ!
Next: អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.