Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥…

នាងខ្មៅ 08/21/2025

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ឆ្នាំ២០២៥នាពេលខាងមុខនេះ។

ការបើកកិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក,ស្នាក់ការសន្តិសុខ,មេបញ្ជាការកងអនុសេនាធំ និងនាយទាហាន នាយទាហានរងចូលរួមផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជាទៅឲ្យនាយការិយាល័យជំនាញត្រូវយកចិត្តទុកដាក់បំផុតចំពោះការងាររបស់ខ្លួនគឺ៖ប្រធានអង្គភាពទាំងអស់ ត្រូវត្រៀមរៀបចំកម្លាំង និងសម្ភារៈឲ្យបានរួចរាល់ ដើម្បីត្រៀមសម្រាប់ជួយសង្រ្គោះគ្រោះមហន្តរាយ ដែលអាចនិងកើតមានជាយថាហេតុដោយប្រការណាមួយ ហើយចំពោះកងកម្លាំងទាំងអស់រាល់ពេលចុះបំពេញការងារតួនាទីភារកិច្ច ត្រូវយកចិត្តទុកដាក់បំផុត និងប្រុងប្រយត្ន័ឲ្យបានខ្ពស់ ដោយប្រើកាយវិកាម៉ឺងម៉ាត់ ម៉ត់ចត់ ពិសេសមិនត្រូវធ្វេសប្រហែសចំពោះការងារឡើយ។

រាល់លោកប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំងអស់ ត្រូវណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនក្នុងការលេងបណ្តាញសង្គម ត្រូវប្រុងប្រយត្ន័មិនត្រូវផុសសំញែងអួតអាវុធ ឬផុសក្នុងន័យញុះញ៉ុងដោយប្រការណាឡើយ ព្រោះថាក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះកម្លាំងយើងទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង គឺហាមដើរហើរសេរីដោយគ្មានច្បាប់ការអនុញ្ញាតជាដាច់ខាត។ក្រៅពីនេះទៀតរាល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវចេះស្រលាញ់គោរពឲ្យតម្លៃគ្នាទៅវិញទៅមក ប្រើវប្បធម៏រំលែកដល់គ្នានិងគ្នា ចេះកែតម្រូវគ្នារាល់ពេលមានចំនុចខ្វះខាតផ្សេងៗ ពិសេសត្រូវចេះសាមគ្គីភាពផ្ទៃក្នុងជាថ្លុងមួយអោយបានល្អបំផុត។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានមានប្រសាសន៍បន្តទៀតថា មន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើសត្រូវបន្ត យកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារ តួនាទី ភារកិច្ច បន្ថែមទៀតលើការងារបង្រ្កាប ត្រូវរៀបចំបើកវគ្គបង្រៀនដល់កម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ដែលទទួលជំនាញជាប្រចាំដើម្បីចែករំលែកនូវបទពិសោធន៍ និងចំនុចខ្វះខាតផ្សេងៗដល់គ្នាទៅវិញទៅមកថែមទៀត។និងបានដាក់បទបញ្ជាបន្ថែមឲ្យតាមបណ្តាមូលដ្ឋានកងរាជងាវុធហត្តក្រុង-ស្រុក ត្រូវធ្វើការបន្តល្បាតពេលយប់ជាប្រចាំ ដើម្បីម្បី បង្ការ បង្ក្រាប សង្គ្រោះ ក្នុងការទបស្កាត់ នូវរាល់បទល្មើសដែលអាចកើតមានក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ហើយជាពិសេសក៏ត្រូវបន្ត ជួយសម្រួលចរាចរណ៍ដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើតំណើរឆ្លងកាត់ផ្លូវក្នុងមូលដ្ឋានពេលសិស្សពេញពីសាលារៀនផងដែរ។ហើយមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ត្រូវបន្តអបរំផ្សព្វផ្សាយដល់ សិស្សានុសិស្សតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺ នូវផលប៉ះពាល់អំពីការប្រើប្រាស់គ្រឿងញៀន បារីអេឡិចត្រូនិច្ច និងក្មេងទំនើង ដើម្បីសង្គមជាតិ និងក្មេងៗជំនាន់ក្រោយ។

ជាមួយគ្នានេះដែរដោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ មើលឃើញពីកង្វះខាតនៃព៌ត័មាន និងពិបាកក្នុងការទំនាក់ទំនង រវាងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងកម្លាំងកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្រេចផ្តួចផ្តើមរៀបចំនិងដាក់ឲ្យប្រើប្រាស់លេខ Hot line 1292 នេះឡើង ហើយដោយបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃផងដែរ ដើម្បីងាយស្រួលដល់ការចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់ខេត្តកំពង់ស្ពឺ។សម្រាប់លេខទូរស័ព្ទបន្ទាន់1292(Hote Line)នេះ គឺទទួលការហៅចូលបានគ្រប់ប្រពន្ធ័ដោយមិនអស់លុយនោះទេ។

ក្រៅពីនេះលោកមេបញ្ជាការ បានបន្ថែមថាសម្រាប់ថ្ងៃទី២៧ខែសីហាដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះនិងមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចច្នេះ ដើម្បីធានា សន្តិសុខ សណ្តាប់ធ្នាប់ ក្នងថ្ងៃប្រឡងខាងមុខនេះសូមឲ្យកម្លាំងទាំងអស់ដែលមានឈ្មោះក្នុងផែនការ ការពារ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវឲ្យបានខ្ពស់ នៅតាមគោលដៅរៀងៗខ្លួន។និងជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងកើតសរសើរដល់កម្លាំងកងរាជអាវុធហត្តខេត្តកំពង់ស្ពឺទាំងអស់ ដែលកន្លងមកបានអនុវត្ត តួនាទីភារកិច្ចបានល្អ ក្នុងការបំរើ ការពារប្រជាពលរដ្ឋ ហើយបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋផងដែរ ហើយរាល់ចំនុចខ្វះខាតដែលមានគួរតែកែតម្រូវចេញ៕

Post navigation

Previous: ២៣ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង
Next: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋាន

ព័ត៌មានប្រចាំថ្ងៃ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦។ 1
  • ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦។

10/26/2026
រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២  ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ 2
  • ព័ត៌មានជាតិ

រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។

10/22/2026
អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ 3
  • ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ

10/20/2026
កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម 4
  • ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម

10/20/2026
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ! ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ! 5
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជម្រុញដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ច្រកទ្វារនេះ!

10/17/2026

ព័ត៌មានតាមប្រតិទិន

October 2026
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Sep    

គេហទំព័រ នាងខ្មៅញូស៍

គេហទំព័រ នាងខ្មៅញូស៍  ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រ​កម្ពុជា។
អង្គភាពយើងផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុក្ខចិត្តបំផុត។

ទំនាក់ទំនងការិយាល័យផ្សព្វផ្សាយព័ត៌មាន៖093 981 456  / 012 623 758

អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.