Month: May 2026

នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total  ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់ សម្ភារៈអាសអាភាស ចំនួន០៣កន្លែង ជាបន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ០៩នាក់ (ជនជាតិចិន ០១នាក់ ខ្មែរ ៨នាក់) និងដកហូតសម្ភារៈអាសអាភាស ជាច្រើន មានដូចជា អាវៈយុវៈភេទស្ត្រីសិប្បនិម្មិត, លឹង្គសិប្បនិម្មិតអេឡិចត្រូនិច, លិង្គសិប្បនិម្មិតជ័រ, ស្ករគ្រាប់ជំនួយអារម្មណ៍ផ្លូវភេទ និង ថ្នាំ,ប្រេង ចម្រុះ សង្ស័យជាសារធាតុជំនួយនិងធ្វើឲ្យរំជួលដល់ចំណង់ផ្លូវភេទផងដែរ។

ជនសង្ស័យទាំង ០៩នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្តរំលេចនូវលេខអន្តរាគមន៍បន្ទាន់១២៩១ ដោយណែនាំឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយលើបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជូនបាច់ផ្កាអនុស្សាវរីយ៍ដើម្បីអបអរសាទរ និងជូនពរដល់ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្តីទុកចិត្តតែងតាំងលោក ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សូមទទួលបានជោគជ័យលើភារកិច្ចថ្មី ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលបំផុត៕

 

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ ដោយបានប្តឹងចោទប្រកាន់ទៅលើគូស្នេហ៍របស់ខ្លួនឈ្មោះ ប៉ា ប៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ថាបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់មកលើខ្លួនត្រូវចំក្រោមឆ្អឹងដងកាំបិតខាងឆ្វេង និងចាក់ចំពីក្រោយក្រោមឆ្អឹងស្លាបប្រជៀងខាងស្តាំជម្រៅប្រហែលពីរថ្នាំងដៃ ព្រមទាំងគំរាមកំហែងតាមសម្លាប់ថែមទៀត។

បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយនារីជនរងគ្រោះបានប្រើល្បិចទាក់ទងឲ្យជនសង្ស័យមកជួបនឹងនារីរងគ្រោះ ដោយភូតកុហកថានាងកំពុងមានផ្ទៃពោះ។ នៅពេលជនសង្ស័យមកដល់នារីរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩១។ ភ្លាមៗបន្ទាប់ព័ត៌មានខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ា ប៉ាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតចាក់ទៅលើនារីរងគ្រោះនារីជាអតីតសង្សាររបស់ខ្លួន ពិតប្រាកដមែន ដោយខ្លួនខឹងសុំត្រូវរូវគ្នាវិញ តែនាងមិនព្រម។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

នៅវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ  រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត៕

 

នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ និង សម្រកក្បាលពោះ ឆ្នាំ២០២៦ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប់ឈ្មោះត្រូវចូលរួមហ្វឹកហាត់សម្រកក្បាលពោះចំនួន ១៣៣នាក់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ការបង្កើតឲ្យមានកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រយៈកាលកន្លងមកក៏ដូចជាពេលនេះ គឺលោកបារម្ភពីសុខភាព របស់កម្លាំងក្រោមឱវាទ ព្រោះការលើសទម្ងន់ អាចនាំមកនូវផលវិបាកចំពោះសុខភាពជាច្រើន ដូច្នេះវាជារឿង ចាំបាច់ដែលយើងម្នាក់ៗត្រូវតែយកចិត្តទុកដាក់ថែរក្សាសុខភាព និងពង្រឹងកាយសម្បទាផង ដើម្បីកាត់បន្ថយ ភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយថវិកា និងពេលវេលាច្រើនក្នុងការមើលថែជំងឺ លោកបានស្នើឲ្យសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះ ត្រូវចូលរួមហ្វឹកហាត់ ក្នុងកម្មវិធីសម្រកទម្ងន់និងសម្រកក្បាលពោះនាពេលនេះទាំងអស់ ត្រូវមានភាពអំណត់អត់ធ្មត់ឲ្យបានច្រើន កុំធុញទ្រាន់ កុំខ្ជិល មិនថារបបអាហារ ឬ លំហាត់ប្រាណ ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមការណែនាំរបស់គ្រូឧទ្ទេស។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្តក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យនៅតែរក្សាបានស្នាដៃកាន់តែប្រសើរឡើងស្របស្ថានភាពសង្គម ជាពិសេសចំពោះមុខត្រូវយកចិត្តទុកដាក់ចូលរួមជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

 

បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុច ផ្លូវលំ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។

វត្ថុតាងចាប់យកសរុបរួមមាន ៖ ក្រាមពណ៌ស២១កញ្ចប់ (ធំតូច) ទម្ងន់ ១២១១,៤០ក្រាម ស្មើនឹង ១គីឡូ ២ខាំ ១១.៤០ក្រាម , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣, ដបសម្រាប់ជក់គ្រឿងញៀន ចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីក្មេងៗមួយក្រុមបានប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់កន្លែងកើតហេតុធ្វើការសួរនាំក្មេងៗទាំងនោះ និងបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គមតទៅទៀត និងបានឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីក្មេងៗមួយក្រុមបានប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់កន្លែងកើតហេតុធ្វើការសួរនាំក្មេងៗទាំងនោះ និងបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គមតទៅទៀត និងបានឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីក្មេងៗមួយក្រុមបានប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់កន្លែងកើតហេតុធ្វើការសួរនាំក្មេងៗទាំងនោះ និងបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គមតទៅទៀត និងបានឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីក្មេងៗមួយក្រុមបានប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់កន្លែងកើតហេតុធ្វើការសួរនាំក្មេងៗទាំងនោះ និងបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គមតទៅទៀត និងបានឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕

 

បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ ចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងបារីអេឡិចត្រូនិក (FISCO) ចំនួន ១៣កេស ស្មើនឹង ២៦០០ប្រអប់ ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ ឈ្មោះ XIE  SU LONG ភេទប្រុស អាយុ២៨ ជនជាតិចិន នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕