Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

នាងខ្មៅ 05/31/2026

នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total  ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

Post navigation

Previous: ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!
Next: កងរាជអាវុធហត្ថខេត្តសៀមរាប បង្កើតកម្មវិធីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រហាត់កីឡាបែប “Functional Training” ជាមួយប្រជាពលរដ្ឋ!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.