Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

នាងខ្មៅ 05/16/2026

 

បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ ចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងបារីអេឡិចត្រូនិក (FISCO) ចំនួន ១៣កេស ស្មើនឹង ២៦០០ប្រអប់ ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ ឈ្មោះ XIE  SU LONG ភេទប្រុស អាយុ២៨ ជនជាតិចិន នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕

Post navigation

Previous: ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល
Next: តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីក្មេងៗមួយក្រុមបានប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់កន្លែងកើតហេតុធ្វើការសួរនាំក្មេងៗទាំងនោះ និងបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គមតទៅទៀត និងបានឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញ៕
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.