Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស!

នាងខ្មៅ 05/27/2026

 

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ ដោយបានប្តឹងចោទប្រកាន់ទៅលើគូស្នេហ៍របស់ខ្លួនឈ្មោះ ប៉ា ប៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ថាបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់មកលើខ្លួនត្រូវចំក្រោមឆ្អឹងដងកាំបិតខាងឆ្វេង និងចាក់ចំពីក្រោយក្រោមឆ្អឹងស្លាបប្រជៀងខាងស្តាំជម្រៅប្រហែលពីរថ្នាំងដៃ ព្រមទាំងគំរាមកំហែងតាមសម្លាប់ថែមទៀត។

បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយនារីជនរងគ្រោះបានប្រើល្បិចទាក់ទងឲ្យជនសង្ស័យមកជួបនឹងនារីរងគ្រោះ ដោយភូតកុហកថានាងកំពុងមានផ្ទៃពោះ។ នៅពេលជនសង្ស័យមកដល់នារីរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩១។ ភ្លាមៗបន្ទាប់ព័ត៌មានខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ា ប៉ាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតចាក់ទៅលើនារីរងគ្រោះនារីជាអតីតសង្សាររបស់ខ្លួន ពិតប្រាកដមែន ដោយខ្លួនខឹងសុំត្រូវរូវគ្នាវិញ តែនាងមិនព្រម។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Post navigation

Previous: អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!
Next: ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ! 
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.