ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕

បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និងបន្ទប់ជួលគ្មានលេខ ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងចំណុច ផ្ទះជួលលេខ១៣(បុរីML) ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងបន្តទៅឆែកឆេរនៅចំណុច បន្ទប់ជួលលេខ១៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ១៦កញ្ចប់ ស្មើនឹងទម្ងន់ (៦៩៤,៨៨ក្រាម), ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

ជនសង្ស័យទាំង០៤នាក់ រួមមាន ៖ ១/ឈ្មោះ សាន្ដ ភារៈ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ ហាន សុឃីម ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ, ៣/ឈ្មោះ ថន ធូ ហៅធូ ភេទប្រុស អាយុ៣២ឆ្នាំ, ៤/ឈ្មោះ ឈុន ពិសិដ្ឋ ហៅមាន់ ភេទប្រុស អាយុ៣៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៦។

 

នៅយប់ ថ្ងៃទី២២ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម្ចាស់ រួមនិងម៉ូតូ ០៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅចំណុចផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៦គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦។

 

នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង០៣គ្រឿងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង០៣គ្រឿងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។

បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។

ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …”

ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ១៣ឆ្នាំ ២នាក់, អាយុ១២ឆ្នាំ ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឲ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រី មកដាក់ពាក្យបណ្ដឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបណ្ដឹង មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញកិច្ចតាមនីតិវិធី ដោយធ្វើការកោះហៅភាគី ជនសង្ស័យ ទាំង០៣នាក់ រួមទាំងអាណាព្យាបាលមកសាកសួរអំពីរឿងហេតុ។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ភាគីជនសង្ស័យ ទាំង០៣នាក់ រួមទាំងអាណាព្យាបាល បានចូលខ្លួនមកឆ្លើយបំភ្លឺនិងសារភាពអំពីកំហុស។

ដោយហេតុថា យុវតីទាំង០៣នាក់ ដែលប្រព្រឹត្តហិង្សា ជាអនីតិជនអាយុក្រោម១៤ឆ្នាំ ច្បាប់មិនត្រូវបានអនុញ្ញាត ឱ្យឃាត់ខ្លួនឡើយ សមត្ថកិច្ចបានធ្វើការសម្របសម្រួលឲ្យគូរភាគីធ្វើការចចារគ្នាបញ្ចប់រឿង ប៉ុន្តែដោយការចរចារមិនត្រូវគ្នា និងដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជនសង្ស័យជាអនីតិជនទាំង០៣នាក់ ឲ្យទៅអាណាព្យាបាលធានាយកត្រលប់ទៅលំនៅដ្ឋានវិញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។ ដូច្នេះដើម្បីរក្សាភាពថ្លៃថ្នូរក្នុងសង្គម សូមមហាជនបញ្ចេញមតិ ដោយឈរលើគោលការណ៍ច្បាប់ គោលការណ៍សីលធម៌ សុជីវធម៌ ធានាការការពារសិទ្ធិនិងឧត្តមប្រយោជន៍របស់អនីតិជនក៏ដូចជាការពារផលប្រយោជន៍សង្គមនិងសហគមន៍ ដោយទុកលទ្ធភាពឲ្យតុលាការជាអ្នកកំណត់យុត្តិធម៌តាមវិធាន និងនីតិវិធីដោយហ្មត់ចត់៕