Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ

នាងខ្មៅ 08/11/2026

 

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើងក្នុងអំឡុងពេលប្រឡង។

តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្តសម្រាប់សិស្សានុសិស្សទាំងអស់។

Post navigation

Previous: ទិដ្ឋភាពបេក្ខជនចូលប្រលងពេលរសៀល នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បើក្រឡេកទៅមើល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចូលរួមសហការគ្នា ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅទីតាំងទាំងនោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
Next: ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំព្រឹត្តិការណ៍សប្បុរសធម៌ រួមកម្លាំងជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.