Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ

នាងខ្មៅ 05/21/2025

នាថ្ងៃទី១៨-១៩ ខែ ឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមការងារ ត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ  លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ វរសេនាតូច កងរាជអាវុធហត្ថចល័ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ៕

Post navigation

Previous: មហាជនហួសចិត្តនឹងភាពមិនប្រក្រតីនៃ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ចុះថ្លៃតែជាងពីរលានរៀល ស្នើឱ្យឯកឧត្តម អភិបាលខេត្ត ពិនិត្យឡើងវិញ
Next: បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលអំណោយ រថយន្តសង្គ្រោះបន្ទាន់ ចំនួន០១គ្រឿង ពីអ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី !
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.