Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

មហាជនហួសចិត្តនឹងភាពមិនប្រក្រតីនៃ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ចុះថ្លៃតែជាងពីរលានរៀល ស្នើឱ្យឯកឧត្តម អភិបាលខេត្ត ពិនិត្យឡើងវិញ

នាងខ្មៅ 05/21/2025

ខេត្តកំពង់ធំ៖ មហាជនមានការហួសចិត្តជាខ្លាំងចំពោះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ សាកសង់ផ្លូវបេតុងអាមេប្រវែង ៣០០ម៉ែត្រ និងទទឹង ០៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ១៧២,៦៨១,៤៦៥៛ (មួយរយចិតសិបពីរលាន ប្រាំមួយរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀល) នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានត្រឹមតែ៣ក្រុមហ៊ុនប៉ុណ្ណោះបានចូលរួមដេញថ្លៃ ខុសពីគម្រោងដ៏ទៃផ្សេងៗទៀត ដោយគម្រោងនេះត្រូវបានទៅលោក គាត ណាវីន ក្រុមហ៊ុនឈ្មោះ គាត ណាវីន ដេញថ្លៃបានក្នុងតម្លៃទាបជាងគេគឺ ១៧០,១០០,០០០៛ (មួយរយចិតសិបលាន មួយរយពាន់រៀលគត់) ដែលបានចុះត្រឹមតែ ២,៥៨១,៤៦៥៛ (ពីរលាន ប្រាំរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀលគត់)។

ដោយសារតែក្នុងគម្រោងដេញថ្លៃ មានភាពមិនប្រក្រតី ចុះត្រឹមតែជាងពីរលានរៀលយ៉ាងដូច្នេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យ និងស្នើសុំដល់ប្រធានលទ្ធកម្មខេត្ត ជាពិសេស ឯកឧត្តម អភិបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការមានប្រសិទ្ធិភាពខ្ពស់ បើកការស៊ើបអង្កេតឡើងវិញ ដើម្បីជៀងវាងមានជនខិលខូចណាមួយ បានប្រើវិធីបន្លំភ្នែក យកថវិកាជាតិទៅចែកគ្នាចាយយ៉ាងរំភើយ ដែលការខាតបង់យ៉ាងធ្ងន់ធ្ងរនោះគឺ រាជរដ្ឋាភិបាលកម្ពុជា។

Post navigation

Previous: ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដឹកនាំក្រុមការងារ ចុះទទួលសកម្មជនគាំទ្រគណបក្សភ្លើងទៀន ៤២០នាក់ ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
Next: លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.