Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលអំណោយ រថយន្តសង្គ្រោះបន្ទាន់ ចំនួន០១គ្រឿង ពីអ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី !

នាងខ្មៅ 05/21/2025

កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី តាមរយៈ ឯកឧត្តម ហេង ស្រេង និងលោកជំទាវ អ៊ុង ម៉ានិត(ជាតំណាង) មកប្រគល់ជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព និងពិសេសទុកជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារ ចុះប្រតិបត្តិការ បង្ការ បង្ក្រាប សង្គ្រោះ ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រមទាំង ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។ព្រោះថារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈទំនើបៗបន្ថែមលើរថយន្ត ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈផងដែរ។

នាឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង ស្រេង និងលោកជំទាវ អ៊ុង ម៉ានិត ដែលជាតំណាង ដោយបានចំណាយពេលវេលាមកប្រគល់ជូន និងអរគុណជាពិសេសដល់ អ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង០១គ្រឿង ប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ
Next: ពិធីចែកអាវភ្លៀង ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.