នាងខ្មៅ

 

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដីក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានឧបត្ថម្ភទឹកដោះគោឆៅ ចំនួន ២០០០កេស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព ដែលកំពុងតែមមាញឹកក្នុងបេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រជារឿយៗ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ និងសូមជូនពរ ម្ចាស់ក្រុមហ៊ុនជីបម៉ុងគ្រុប ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានឧបត្ថម្ភទឹកដោះគោឆៅ ចំនួន ២០០០កេស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព ដែលកំពុងតែមមាញឹកក្នុងបេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

 

ទិដ្ឋភាពថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ យុវជន យុវនារី អាយុចាប់ពី១៨ ដល់២៥ឆ្នាំ បន្តមកទទួលពាក្យ និងដាក់ពាក្យកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ។

📝 ទទួលពាក្យ៖ ថ្ងៃទី១–៩ ខែតុលា ឆ្នាំ២០២៦
📥 ដាក់ពាក្យ៖ ថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦
ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។

🫡💪🏻🇰🇭 ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ។

🌐 Facebook
🌐 Telegram
🌐 YouTube
😍 CoolApp
🌐 TikTok
🌐 Instagram

 

នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នុងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការពារបូរណភាពទឹកដី ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជូនដំណឹង ដល់យុវជន យុវនារី ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលមានបំណងស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា អាចអញ្ជើញមកទទួល និងដាក់ពាក្យនៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមកាលបរិច្ឆេទដូចខាងក្រោម៖
📝 ទទួលពាក្យ៖ ថ្ងៃទី១–៩ ខែតុលា ឆ្នាំ២០២៦
📥 ដាក់ពាក្យ៖ ថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦

👉📍ចូលមើលទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៅខាងក្រោម៖

1. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ : https://maps.app.goo.gl/nyPTEy6TJWv3mBH58?g_st=ic
2. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល : https://maps.app.goo.gl/t7s2cdir6rwDsWpv6?g_st=ic
3. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង : https://maps.app.goo.gl/pzdyx3sqxjW3AB1a7?g_st=ic
4. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ : https://maps.app.goo.gl/7YFqSxzqCHgkFzAr9?g_st=ic
5. មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌពោធិ៍​សែនជ័យ​ : https://maps.app.goo.gl/RS28tKtCe5pa24zy5?g_st=ic
6. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក : https://maps.app.goo.gl/v3D16wUdRGu2JTpq5?g_st=ic
7. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន : https://maps.app.goo.gl/r3DLALrQJvw5u45Z7?g_st=ic
8. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ : https://maps.app.goo.gl/uLVygBwfhbP7EFRR7?g_st=ic
9. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ : https://maps.app.goo.gl/d2dAh86kQVtnJF656?g_st=ic
10. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ : https://maps.app.goo.gl/uNfbNboS3MEoUWew6?g_st=ic
11. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ : https://maps.app.goo.gl/dRHgPGVndmpsatQU7?g_st=ic
12. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ : https://maps.app.goo.gl/HMyB64HEoiF4YECi7?g_st=ic
13. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ : https://maps.app.goo.gl/i7syRytL2GHxhxnK9?g_st=ic
14. មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ : https://maps.app.goo.gl/uLVygBwfhbP7EFRR7?g_st=ic

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជូនដំណឹង ដល់យុវជន យុវនារី ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលមានបំណងស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា អាចអញ្ជើញមកទទួល និងដាក់ពាក្យនៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទីមួយ នៃការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។

ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា។

យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦!

 

នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលមរណភាព នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕

នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។

កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព មិត្តភាព និងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបំផុសចលនាស្រឡាញ់កីឡា និងថែរក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចូលរួមចំណែកបង្កើតព្រឹត្តិការណ៍វិជ្ជមានសម្រាប់សង្គមជាតិ។

ក្រៅពីការរត់ដើម្បីសុខភាព កម្មវិធីក៏បានបង្កើនបរិយាកាសរីករាយតាមរយៈសកម្មភាពកម្សាន្តផ្សេងៗ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទទួលបានទាំងស្នាមញញឹម ការចងចាំល្អៗ និងមិត្តភាពថ្មីៗ។ មិនតែប៉ុណ្ណោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្កើតកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយប្រជាពលរដ្ឋ រៀងរាល់ល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍ ដើម្បីជំរុញឱ្យពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ផងដែរ៕