Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

នាងខ្មៅ 09/20/2026

 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។

កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព មិត្តភាព និងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបំផុសចលនាស្រឡាញ់កីឡា និងថែរក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចូលរួមចំណែកបង្កើតព្រឹត្តិការណ៍វិជ្ជមានសម្រាប់សង្គមជាតិ។

ក្រៅពីការរត់ដើម្បីសុខភាព កម្មវិធីក៏បានបង្កើនបរិយាកាសរីករាយតាមរយៈសកម្មភាពកម្សាន្តផ្សេងៗ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទទួលបានទាំងស្នាមញញឹម ការចងចាំល្អៗ និងមិត្តភាពថ្មីៗ។ មិនតែប៉ុណ្ណោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្កើតកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយប្រជាពលរដ្ឋ រៀងរាល់ល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍ ដើម្បីជំរុញឱ្យពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ផងដែរ៕

Post navigation

Previous: នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។
Next: នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.