Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិរួមសហការជាមួយ សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាពបានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ

នាងខ្មៅ 09/26/2026
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រំ ភារុណ អគ្គនាយកអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ លោក វណ្ណ ដារ៉ា អគ្គនាយករងអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិ រួមសហការជាមួយ លោកជំទាវ គ្រី សារ៉ន សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព លោក ពុំ សេងហួតមន្ត្រីស្នាក់ការកកណ្តាលសមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព បានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ ស្ថិតនៅក្នុងភូមិសោមទីប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រួមមាន៖
-កូនឈើប្រភេទដើមកាវកាវ ចំនួន ៤៤០០ ដើម
-កូនឈើប្រភេទដើមកាស្យា ចំនួន ៣០០ ដើម
-កូនឈើប្រភេទដើមបេង ចំនួន ៣០០ដើម
ជួសមុខឱ្យថ្នាក់ដឹកនាំរបស់អង្គការ ក៏ដូចជាថ្នាក់ដឹកនាំរបស់សមាគម ខ្ញុំបាទ វណ្ណ ដារ៉ា ជាអគ្គនាយករងអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ គោលបំណងចម្បងរបស់អង្គការ និងសមាគមនៅពេលនេះ ដើម្បីចូលរួមលើកកម្ពស់គម្របព្រៃឈើ បង្កើនបៃតងភាពក្នុងសហគមន៍ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ជួយបង្កើតខ្យល់អាកាសបរិសុទ្ធ ផ្តល់ស្រមោលត្រជាក់ និងកាត់បន្ថយកំដៅ និងទុកជាកេរមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ។
ការប្រគល់ជូនកូនឈើចំនួន៥០០០ដើម សម្រាប់យកទៅដាំក្នុងទីធ្លាពីវត្តអារាម សាលារៀន តាមគេហដ្ឋានប្រជាពលរដ្ឋ នាពេលនេះ បង្កើតឡើងក្នុងគោលបំណងបំផុសចលនាស្រឡាញ់ធម្មជាតិ និងលើកកម្ពស់ការដាំដើមឈើនៅតាមគេហដ្ឋាន និងសហគមន៍។
ដើមឈើមួយដើមដែលបងប្អូនដាំនៅថ្ងៃនេះ នឹងក្លាយជាស្រមោលដ៏ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងជាជំរករុក្ខជាតិសម្រាប់កូនចៅយើងនៅថ្ងៃអនាគត។
សូមរួមគ្នា «ដាំ ថែទាំ និងការពារ» ដើម្បីសហគមន៍បៃតង និងមានខ្យល់អាកាសបរិសុទ្ធទាំងអស់គ្នា។

Post navigation

Previous: នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
Next: ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.