Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!

នាងខ្មៅ 07/30/2026

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០១នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។
ការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖
*ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខ្ទម​ទុក​ចោល​ ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ​ទី២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន ០៤កញ្ចប់, ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំងបីនាក់រួមមាន៖១.ឈ្មោះ កែវ សុធា អាយុ ៤០ឆ្នាំ, ២.ឈ្មោះ ម៉េង ថាវរី អាយុ ៣០ឆ្នាំ, ៣.ឈ្មោះ វី ដាវីន អាយុ ២១ឆ្នាំ។
*ករណីទី២៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៤៥នាទី ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីបុរសម្នាក់ឈ្មោះ លី វីណា ភេទប្រុស អាយុ ២៨ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារនៅចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ  រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនស្រុកកណ្ដាលស្ទឹង។

Post navigation

Previous: អភិបាលខេត្តកណ្ដាល ប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីបង្កាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.