Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)

នាងខ្មៅ 06/27/2026

 

(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ បាន ដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម។

នាឱកាសនោះ ក្រុមការងារក្រសួង សាធារណការ និងដឹកជញ្ជូន រួមនិងថ្នាក់ដឹកនាំខេត្ត បានពិនិត្យពិភាក្សាលើការរៀបចំផ្នែកសោភ័ណភាព ខ្សែលំហរទីធ្លា និងការរៀបចំវេទិកា ដើម្បីធានាបាននូវភាពរៀបរយ និងស្របតាមពិធីការផ្លូវការ។ ជម្រុញការសម្អាតអនាម័យ បរិស្ថាន និងការតុបតែងលម្អតាមដងផ្លូវជាតិលេខ៧ ឱ្យបានស្អាតបាត និងមានរបៀបរៀបរយ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការគ្នាជិតស្និទ្ធក្នុងការរៀបចំផែនការការពារសន្តិសុខ និងការសម្រួលចរាចរណ៍វាង ដើម្បីជៀសវាងការកកស្ទះនៅថ្ងៃប្រារព្ធពិធី។

បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខាងមុខនេះ នឹងក្លាយជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត៕

Post navigation

Previous: អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!
Next: ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! 
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.