Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

នាងខ្មៅ 06/24/2026

 

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ៤ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖
-ជនសង្ស័យទី១ ឈ្មោះ សាត វិទូ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តចំនុចនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ និងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
– ជនសង្ស័យទី២ ឈ្មោះ សុខា សុខណា ហៅ អាប់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៧ និង ០០ នាទី នៅចំណុច ម្តុំផ្សារចិនជិតក្រសួងការបរទេស ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយប្រើកាំបិតប៉័ងតោ និងដំបងដែកគប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
-ជនសង្ស័យទី៣ ឈ្មោះ សុខ ណា ភេទប្រុស ២៧ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួចដុំដូយរថយន្ត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៨ និង ៣០នាទី នៅចំណុច ក្បែរផ្លូវប្រឡាយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
– ជនសង្ស័យទី៤ ឈ្មោះ សុខ លឿនឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥និង៣០នាទី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២១ ខែមិថុនា ២០២៦ វេលាម៉ោងប្រមាណ២២ និង៣០នាទី នៅចំណុច ស្តុបអូឡាំពិក ផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

Post navigation

Previous: អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!
Next: អភិបាលខេត្តកំពង់ចាម ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.