Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • កីឡា

កងរាជអាវុធហត្ថខេត្តសៀមរាប បង្កើតកម្មវិធីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រហាត់កីឡាបែប “Functional Training” ជាមួយប្រជាពលរដ្ឋ!

នាងខ្មៅ 06/02/2026

 

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមនិងក្រុមការងារ បានផ្តួចផ្តើមបង្កើតកម្មវិធីហាត់កីឡាបែប Functional Training ដើម្បីលើកកម្ពស់ការហាត់កីឡាដេីម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងបង្កើនភាពស្និទ្ធស្នាល រវាងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឡើងរៀងរាល់ល្ងាចថ្ងៃចន្ទ នៅសួនព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

កងរាជអាវុធហត្ថខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហាត់ប្រាណក្នុងកម្មវិធីខាងលើឱ្យបានច្រើនកុះករ ដើម្បីនាំមកនូវសុខភាពល្អ បង្ការ និងកាត់បន្ថយពីហានិភ័យពីជំងឺផ្សេងៗ នាំមកនូវសុខុមាលភាពសម្រាប់ប្រជាជនគ្រប់ៗរូប។

Post navigation

Previous: ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
Next: ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៤គ្រួសារ នៅស្រុកពញាឮ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.