Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ

នាងខ្មៅ 05/10/2026

នាថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និអញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

កម្មវិធីបុណ្យប្រព្រឹត្តទៅដោយមានការសែនក្រុងពិលី និងដង្ហែផ្កាទៅតម្កល់ក្នុងសាលាធម្មសភា ព្រមទាំងមានការរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវកត្តិយសជិតឆ្ងាយ និងប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានរៀបចំថវិការសម្រាប់ជាបច្ច័យបុណ្យចំនួន ១,៦០០,០០០៛ (មួយលាន ហុកសិបម៉ឺនរៀល) និងផ្តល់ជូននូវការសាងសង់ដងទង់ជាតិ, កុំព្យូទ័រ និងម៉ាស៊ីនព្រីន១ឈុត សម្រាប់សាលារៀនផងដែរ។

ពិធីបុណ្យផ្កា ត្រូវបានបញ្ចប់ទៅដោយភាពឱឡារិក អធិកអធម និងជ្រះថ្លា ពោពេញទៅការគោរពស្រលាញ់ ស្នាមញញឹមប្រកបទៅដោយភាតរភាពខ្ពង់ខ្ពស់ជាទីបំផុត។

 

Post navigation

Previous: អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
Next: អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.