Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 

នាងខ្មៅ 05/09/2026

នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ដាវសាម៉ូរៃ ចំនួន ០២ដើម, កញ្ចប់ពណ៍ស (Ferrari) ចំនួន០១ (សង្ស័យជាសារធាតុញៀន), ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

ជនសង្ស័យទាំង០៦នាក់ រួមមាន ៖ ១.ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ ឆ្នាំ, ២.ឈ្មោះ តាំង ហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ​, ៣.ឈ្មោះ ជឿង យ៉ាងម៉ី ភេទ ប្រុស អាយុ ២១ឆ្នាំ​, ៤.ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ១១៨ឆ្នាំ, ៥.ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ឆ្នាំ​, ៦. ឈ្មោះ លី យី ភេទប្រុស អាយុ ៣០ឆ្នាំ​។

ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

Post navigation

Previous: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦។
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.