Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់​…

នាងខ្មៅ 03/14/2026

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ ស្ថិតនៅ​ក្នុង​ទីតាំងវត្ដ​រលាក់កងជេីង ក្នុងភូមិគ្រៀលពង​ ឃុំតាសា​ល​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។

ក្នុងពិធី​នេះដែរ​ ក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​​​ យឹម សុខុម ប្រធានក្រុម​ប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​​​ និង​ឯកឧត្តម​បណ្ឌិត​ ជាម​​​ ច័ន្ទសោភ័ណ​​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ព្រមទាំង​មន្ត្រី​រាជការ​ នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​​​ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុកភ្នំស្រួច ជាង​ ៣០០​០​នាក់​ បានអញ្ជើញ​មកទទួលនូវសេ​វាពិនិត្យព្យាបាលជម្ងឺដោយឥតគឹ​ត​ថ្លៃពី​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ ឯក​ឧត្ដ​ម​ ហ៊ុន​ ម៉ានី​ ហើយជាពិសេសនិងមានការផ្ដល់នូវលទ្ធភាពនៃការព្យាបាលបន្ដទៅកាន់មន្ទីរ​ពេទ្យធំៗនៅរាជធានីភ្នំពេញ​បន្ដ​​​ ក្នុងករណីមានការប​ញ្ជាក់អំពីស្ថានភាពជម្ងឺដែលមានលក្ខណៈចាំបាច់ដែលត្រូវព្យាបាលបន្ដ​ផងដែរ៕
​#ឧត្តមសេនីយ៌ត្រីម៉េងស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

Post navigation

Previous: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦
Next: ក្រោម​មេឃ​តែមួយ​ តែវាសនាខុសគ្នា!ជីវិត​ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូននិងចៅ៦នាក់​​ ពេលនេះ​ទទួល​បានការ​ឧបត្ថម្ភ​ជាថវិការរួមទាំងសម្ភារៈ​គ្រឿងឧបភោគបរិភោគ​ពី​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.