Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុងការរួមចំណែកជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក…

នាងខ្មៅ 12/24/2025
កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់​។
ជាទឹកចិត្តរួមចំណែក​រួមមាន៖ថវិការចំនួន ៨០មុឺនរៀល និងថវិការប្រាក់ដុល្លា១០០ដុល្លា,មីជាតិ ៨០កេស មីខ្លាឃ្មុំ ១៧កេស,ទឹកសុទ្ធម៉ាកអូដឺ១០០កេស ទឹកសុទ្ធយួរ ៤០០យួរ,ត្រីខ២កេះ,ទឹកត្រី១២យួរ ទឹកសុីអុីវ ១២យួរនិងអង្គរ ១០០kgផងដែរ​ ខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព ក៏ដូចជាប្រជាជនភៀសសឹក​ ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្តិភាព។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​ បងប្អូន​សប្បុរសជន​ទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Post navigation

Previous: ឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្តស្ទូចសណ្ដោងធុនធ្ងន់ ចំនួន០២គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ
Next: អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.