Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្តស្ទូចសណ្ដោងធុនធ្ងន់ ចំនួន០២គ្រឿង ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ

នាងខ្មៅ 12/24/2025
ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលរថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង ពីឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា និងបានប្រគល់ជូន លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃអំណរគុណដល់ឯកឧត្តមបណ្ឌិត ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន ២ គ្រឿង សម្រាប់ជួយសម្រួលក្នុងករណីមានរថយន្តធុនធ្ងន់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខូចកណ្ដាលផ្លូវ ឬចតចោលគ្មានសណ្ដាប់ធ្នាប់ ដែលបណ្ដាលឱ្យកកស្ទះចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសតំបន់ផ្លូវសំខាន់ៗដូចជា មហាវិថីស៊ីជិនពីង មហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះថ្មី និងផ្លូវសំខាន់ផ្សេងៗទៀត ដែលកុំជាចរន្តសេដ្ឋកិច្ច ក្នុងលំហូរពាណិជ្ជកម្ម និងការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ។
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ក្នុងករណីមានរថយន្តប្រភេទ កុងតឺន័រ រថយន្តទេសចរណ៍ធុនធំ រថយន្តដឹកទំនិញ យន្តដឹកដី ដឹកថ្ម។ល។ ខូច ឬជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ រថយន្តស្ទូច និងសណ្ដោង ទាំងពីរគ្រឿងនេះអាច ស្ទូច និងសណ្ដោងយកចេញបាន ពីព្រោះរថយន្ត ស្ទូច និងសណ្ដោងទាំង២គ្រឿងនេះ មានសមត្ថភាព៖ រថយន្តទី១ ស្ទូច សណ្ដោងចាប់ពីរថយន្តធុនតូច រហូតដល់រថយន្តមានទម្ងន់ត្រឹម ១៣តោន និងរថយន្តទី២ មានសមត្ថភាព ស្ទូច សណ្ដោង ចាប់ពីរថយន្តធុនមានទម្ងន់១៣តោន រហូតដល់រថយន្តមានទម្ងន់ ៣០តោន។

Post navigation

Previous: BREAKING NEWS: ប្រធានាធិបតី ដូណាល់ ត្រាំ និយាយជាសាធារណៈថា ប្រទេសថៃ ជាអ្នកបង្កសង្រ្គាមឡើងវិញម្ដងទៀត ជាមួយកម្ពុជា
Next: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុងការរួមចំណែកជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក…
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.