Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • សន្តិសុខសង្គម

ដំណឹងបដិសេធ!

នាងខ្មៅ 09/04/2025

ដំណឹងបដិសេធ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ ( RathSreang ) ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្តម ផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ ( Rath Sreang ) ហើយមានសញ្ញាធិកពណ៌ខៀវ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនីតីកតុក (TikTok) ណាមួយ ដែលមានឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមិនមានសញ្ញាធិកពណ៌ខៀវ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រកាណាមួយឲ្យសោះ ហើយសូមឲ្យជនដែលបានយកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅបង្កើតគណនីតីកតុក (TikTok) ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយ សូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ សូមអរគុណ!!!
គណនីTikTokផ្លូវការ : https://www.tiktok.com/@rathsreang?_t=ZS-8zRUvCwu91G&_r=1

Post navigation

Previous: អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារៈ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ
Next: ឯកឧត្ដម​ គួច​ ចំរើន​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.