Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារៈ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ

នាងខ្មៅ 09/03/2025

 

(កំពង់ចាម): នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យសម្ភារៈ​ មធ្យោបាយធ្វេីការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ។

គួររំលឹកថា រយៈពេល៩ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន៤ ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។

ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងការកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបានខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារៈ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែ មានប្រសិទ្ធភាព និងសាកសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងយើងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារៈ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ

Post navigation

Previous: ស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារ និងសប្បុរសជន ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ចែកជួនកងកម្លាំងជួរមុខ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក ៦​១៩​គ្រួ​សារ
Next: ដំណឹងបដិសេធ!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.