Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា : យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង

នាងខ្មៅ 08/27/2025

 

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាចាន់ដា បានថ្លែងថា យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ និងការបន្សំនឹងបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការ ជាមូលដ្ឋាន។​ ការថ្លែងបែបនេះ​ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិល​ នាព្រឹកថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០២៥​ នៅមន្ទីរផែនការខេត្តកំពង់ចាម​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កម្មវិធី វិនិយោគបីឆ្នាំរំកិល២០២៦- ២០២៨ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន ៤៤៦គម្រោង សំណើគម្រោងវិនិយោគ ក្រុង ស្រុកមានចំនួន ៩១៦គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មានចំនួន ៤.៦៦២ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រ​ សម្រាប់អនុវត្តឆ្នាំ២០២៦។

ឯកឧត្ដមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ ធ្វេីយ៉ាងណា​ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោង សកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការ​ បន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​ផងដែរ​ ៕

Post navigation

Previous: ប្រជាពលរដ្ឋក្នុងស្រុកពញាឮ សាទរ ចំពោះការបិទផ្សាយបញ្ចប់នូវទិន្នន័យជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ
Next: រដ្ឋបាលខេត្តកណ្តាល ចេញលិខិតអបអរសាទរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.