Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តបាត់ដំបង ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន

នាងខ្មៅ 08/13/2025

ខេត្តបាត់ដំបង ៖ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញចុះពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។

ការចុះពិនិត្យរៀបចំដីសម្បទានសង្គម កិច្ចសម្រាប់សាងសង់ផ្ទះអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ការចុះពិនិត្យនេះ ក៏មានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ៕

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភម៉ូតូ Honda Dream 2025 ចំនួន០១គ្រឿងដល់វីរកងទ័ពជួរមុខ សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការការពារជាតិតាមខ្សែរបន្ទាត់ព្រំដែន-ថៃ…
Next: កិច្ចប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ!!!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.