Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ
  • សង្គម-មនុស្សធម៌

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភម៉ូតូ Honda Dream 2025 ចំនួន០១គ្រឿងដល់វីរកងទ័ពជួរមុខ សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការការពារជាតិតាមខ្សែរបន្ទាត់ព្រំដែន-ថៃ…

នាងខ្មៅ 08/13/2025


ខេត្តកំពង់ស្ពឺ ៖ ដោយក្តីបារម្ភអំពីសុខទុក្ខវីរកងទ័ពសមភូមិមុខស្តែងចេញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាស្នេហាជាតិមាតុភូមិ ក្នុងនាមបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាកថវិការផ្ទាល់ខ្លួនជួយឧបត្ថម្ភទិញម៉ូតូថ្មី ម៉ាក់ Honda Dream 2025 ចំនួន០១គ្រឿង តាមរយៈ លោកឧត្តមសេនីយ៍ទោ ជា សុភក្រ្ត័ មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី២ ដើម្បីជូនដល់បងប្អូនវីរកងទ័ពជួរមុខសម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការការពារជាតិតាមខ្សែរបន្ទាត់ព្រំដែន-ថៃ ក្នុងការចូលរួមចំណែកជួយសម្រួលដល់បងប្អូនវីរកងទ័ពជួរមុខដើម្បីឲ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងធ្វើដំណើរផ្សេងៗផងដែរ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើរសួរសុខទុក្ខពីចម្ងាយព្រមទាំងចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះបងប្អូនវីរៈកងទ័ពនៅសមរភូមិមុខដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕

Post navigation

Previous: កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺ….
Next: ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តបាត់ដំបង ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.