Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវដល់ពលករត្រលប់មកពីប្រទេសថៃ ឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារ

នាងខ្មៅ 08/06/2025

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យបងប្អូនពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។

តាមរយៈសារអេឡិចត្រូនិក អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្ពុជាកំពុងមាន តម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀង រាល់សប្តាហ៍កម្ពុជាមានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង មួយម៉ឺនកន្លែងសម្រាប់ពលរដ្ឋក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើននៃការវិនិយោគ។
លោក ស៊ុន មេសា បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុង មានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹង បន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង។ដូចនេះ លោកអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕

Post navigation

Previous: កិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត ពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល
Next: ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលបានពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុង-ស្រុក បានផ្ដល់ជូនកងទ័ពក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលបានពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុង-ស្រុក បានផ្ដល់ជូនកងទ័ព
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.