Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត ពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល

នាងខ្មៅ 08/06/2025

 

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥នេះ បានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈ កម្មការខេត្ត ពិភាក្សាលើការអនុវត្តការងារដោះស្រាយផល ប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ជាធាតុចូលរបស់គ្រប់បណ្ដាស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ និងរួមគ្នាពិនិត្យពិភាក្សាទៅលើបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ក្នុងន័យជំរុញការងារសិក្សាឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងខាងលើនេះ ព្រមទាំងបានលើកទឹកចិត្តទៅដល់ក្រុមការងារពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុងអរិយក្សត្រ ត្រូវសហការគ្នាខិតខំអនុវត្តឲ្យបានល្អប្រសសើរស្របទៅតាមផែនការ និងប្រតិទិនការងារដែលបានគ្រោងទុក។ ជាមួយនេះត្រូវរួមគ្នាគិតគូលើប្លង់ពេលបោះបង្គោលសាងសង់ ដើម្បីជៀសវាងកុំឲ្យមានការកែប្រែច្រើនដង់ ត្រូវរក្សាទីតាំងសាងសង់ និងទប់ស្កាត់ការសាងសង់សំណងផ្សេងៗនៅលើទីតាំងដែលក្រុមការងារបោះបង្គោលសាងសង់ ជៀសវាងពិបាកក្នុងការដោះស្រាយ។

Post navigation

Previous: លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ចូលរួមបុណ្យសពវីរកងទ័ពដែលពាកលីនៅសមរភូមិ ក្នុងពេលប្រយុទ្ធការពារទឹកដី
Next: អ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវដល់ពលករត្រលប់មកពីប្រទេសថៃ ឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.