Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងឲ្យដូចភ្លៀងរលឹម…..

នាងខ្មៅ 06/04/2025

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក វរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ បន្តចុះអប់រំ និងផ្សព្វផ្សាយខ្លឹមសារ “យើងរួមគ្នាវិនិយោគការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង”ដោយកម្មវិធីនេះបន្តផ្សព្វផ្សាយជាប្រចាំតាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តទូទាំងខេត្តកំពង់ស្ពឺ។

ដោយក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក សេង សុភក្រ័ អភិបាលរងស្រុកថ្ពង ព្រមទាំង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ និងសិស្សានុសិស្សចូលរួមសរុបចំនួន ៩៤៦នាក់(ក្នុងនោះស្រី៥១០នាក់)ចូលរួមផងដែរ ដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមប្រសាសន៍ជាចុងបញ្ជប់នៃកម្មវិធីរបស់ លោក សេង សុភក្រ័ អភិបាលរងស្រុកថ្ពង ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីនេះ និងសូមឲ្យមានកម្មវិធីនេះបន្តទៀតដើម្បី អនាគតកុមារនិងយុវជនយើង៕

 

Post navigation

Previous: អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ
Next: អាវុធហត្ថភ្នំពេញ ២៨នាក់ ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូកូរ៉េខាងត្បូង ១ដាន់និង២ដាន់ ព្រមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ទទួលបានខ្សែក្រវាត់ខ្មៅថ្នាក់ ៦ដាន់!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.