Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ

នាងខ្មៅ 06/03/2025

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានក្បាល ដីពាក់ព័ន្ធជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៅបរិវេណវត្តពោធិ៍អណ្ដែត ក្នុងឃុំត្រើយស្លា ស្រុកស្អាង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ កម្ពុជារបស់យើងបានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសរបស់យើង មានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលរបស់យើងខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រុមការងារអន្តរក្រសួង បានសិក្សាធ្វើយ៉ាងណាឱ្យផ្លូវទឹកនេះបើកនាវាចូលបាន ហើយរងផលប៉ះពាល់តិចតួចបំផុតលើបងប្អូនប្រជាពលរដ្ឋ ដោយបញ្ជៀសនូវផលវិបាករបស់ប្រជាពលរដ្ឋ ហើយប្រសិនបើការប៉ះពាល់កាន់តែច្រើន ការលំបាករបស់ប្រជាពលរដ្ឋ និងបំណងក៏កាន់តែច្រើនផងដែរ។ ហើយនៅពេលព្រែកជីករបស់យើងសាងសង់រួចរាល់នោះនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីរកស៊ីនៅក្នុងប្រទេសរបស់យើង ហើយបង្កើតការងារកាន់តែច្រើនជូនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើង។ ធានាដល់ការផ្គត់ផ្គង់ត្រីសាច់ និងធ្វើការនេសាទបាននៅក្នុងតំបន់ព្រែកជីកនេះ ពិសេសព្រែកជីកនេះអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ នៅពេលដែលព្រែកជីកនេះសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយ និងបង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋយើង និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើយ។
ក្នុងឱកាសនោះដែរ ក្រុមការងារអន្តរក្រសួង ក៏បានពន្យល់ពីលក្ខខណ្ឌបច្ចេកទេស ការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានជម្រៅ ទំហំព្រែកជាក់ស្ដែង និងការពង្រីកនៅតំបន់នៃការបទនាវាផងដែរ។ ព្រមទាំងបានធ្វើការពន្យល់ពីលក្ខខណ្ឌក្នុងការសងផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ដោយគម្រោងនេះ នឹងទទួលបានការដោះស្រាយផលប៉ះពាល់ពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា បន្ទាប់ពីក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងនៅលើទីតាំងផ្ទាល់។

Post navigation

Previous: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចេញលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
Next: លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងឲ្យដូចភ្លៀងរលឹម…..
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.