Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន…

នាងខ្មៅ 05/10/2025

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ព្រមទាំងមានការចង្អុលលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិពោធិ៍កណ្ដាល ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ស៊ន ស្វិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិច្រនាងចាស់ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៨កញ្ចប់ ទម្ងន់០.៨១ ក្រាម,ដបថ្នាំទឹក ចំនួន ០១ដប,ថង់ច្រក និងឧបករណ៍ប្រើប្រាស់មួយចំនួន,ជំពាមកៅស៊ូចំនួន០២ និងកាំបិតផ្គាក់ចំនួន ០២ដើម។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Post navigation

Previous: លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួនជូនដល់ លោក ជឿន ចន្ថា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ…
Next: អាជ្ញាធរខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.