Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយមួយចំនួនជូនដល់ លោក ជឿន ចន្ថា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ…

នាងខ្មៅ 05/10/2025

ខេត្តកំពង់ស្ពឺ ៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ លោក ជឿន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ដោយបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៨នឹង០០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ២០២៥ នៅលើផ្លូវជាតិលេខ ៤៤ ចំណុចភ្នំតូច ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៨៣-៨៤។
គួររំលឹកផងដែរថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដឹកនាំដោយ លោក ម៉េង ស្រ៊ុន ជាប្រធាន បានសម្របសម្រួលជាមួយឡានសង្រ្គោះបន្ទាន់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗតែម្តង នៅពេលព្រឹកថ្ងៃទី៨ដោយមើលឃើញពីស្ថានភាពអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរក្រុមការងារក៏បានសម្របសម្រួលបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃភ្លាមតែម្តង ។
ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ លោក ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំង បានឧបត្ថម្ភវថវិកាចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីចំនួន០១កេស,ទឹកផ្លែឈើចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស ។
ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ បន្តតាមដាន និងជួយយកចិត្តទុកដាក់មើលថែ ស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការភ្លាមៗជាបន្ទាន់ ។

Post navigation

Previous: ការពារប្រសើរជាងព្យាបាល! កងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែទទួលខុសត្រូវម្ចាស់ការត្រៀម បង្កា បង្ក្រាប សង្គ្រោះ!
Next: កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន…
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.