Month: August 2026

 

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើងក្នុងអំឡុងពេលប្រឡង។

តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្តសម្រាប់សិស្សានុសិស្សទាំងអស់។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ

ទិដ្ឋភាពបេក្ខជនចូលប្រលងពេលរសៀល នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បើក្រឡេកទៅមើល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចូលរួមសហការគ្នា ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅទីតាំងទាំងនោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងបាក់ឌុប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចូលរួមនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។

សូមជូនពរដល់បេក្ខជនទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡង និងសម្រេចបានលទ្ធផលល្អប្រសើរ!

ការចូលរួមនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។ ទិដ្ឋភាពបេក្ខជនចូលប្រលងពេលរសៀល នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។  បើក្រឡេកទៅមើល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចូលរួមសហការគ្នា ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅទីតាំងទាំងនោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

 

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចូលរួមនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។

សូមជូនពរដល់បេក្ខជនទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡង និងសម្រេចបានលទ្ធផលល្អប្រសើរ!

ការចូលរួមនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់

 

នាព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤២៧នាក់ (ស្រី២៣៤នាក់) ក្នុងនោះក៏មានសកម្មជនមកពីគណបក្សផ្សេងៗចំនួន ២២នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការប្រើសិទ្ធសេរីភាពដ៏ត្រឹមត្រូវក្នុងការចូលរួម កសាងនិងអភិវឌ្ឍន៍ជាតិ ផ្អែកលើការមើលឃើញជាក់ស្តែង និងការជឿជាក់ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

ទិដ្ឋភាពក្នុងកម្មវិធី មានភាពសោមនស្សរីករាយនិងស្និទ្ធស្នាលក្រៃលែង ក្រោមរូបភាព បរិភោគ នូវអាហារសម្រន់ ភេសជ្ជៈ ទទួលទានបានគ្រប់គ្នា ជាមួយនិងការឧបត្ថម្ភថវិកា ជូនដល់សមាជិកថ្មីទាំង៤២៧នាក់ ព្រមទាំងក្រុមយុវជនដែលបានចូលរួមក្នុងកម្មវិធី និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ទាំងអស់។

ក្រោយចប់កម្មវិធីប្រកាស ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយក ស៊ីម៉ង់ត៍ចំនួន១០តោន ទៅប្រគេនថ្វាយព្រះចៅអធិការវត្តព្រែកថ្លឹង ដើម្បីចូលរួមក្នុងការកសាងកុដិនៅក្នុងទីអារាមផងដែរ៕

នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ នេះជាសប្តាហ៍ទីពីរហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទារបស់ប្រជាពលរដ្ឋ។

កម្មវិធីកីឡាដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញដើម្បីឲ្យប្រជាពលរដ្ឋចូលរួមហាត់រួមមាន Functional Training, Advance Training និង Hyrox Workout។ ការហាត់កីឡានេះមិនត្រឹមតែជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងសហគមន៍ផងដែរ។ តាមរយៈការហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃសុខភាព និងការចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អ និងរឹងមាំ។

សកម្មភាពបែបនេះនឹងបន្តរៀបចំឡើងជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមហាត់កីឡាដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំជានិច្ច ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងគ្នាទៅវិញទៅមក។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

 

ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០១គ្រឿងម៉ាក BMW M4 ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៥ ពុំមានពាក់ផ្លាកលេខ និងម៉ូតូ ០៨គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូ និងរថយន្តបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

រថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

 

កំពង់ចាម៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡងដែលមកពីបណ្តាស្រុកនានា និងត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសប្រក្រតី ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ការស្នើឡើងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្ងៃប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍អប់រំថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនថាក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការផ្តល់សេវាស្នាក់នៅ និងម្ហូបអាហារក្នុងតម្លៃសមរម្យ។ ជាពិសេស មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរក្រុងកំពង់ចាម និងអង្គភាពពាក់ព័ន្ធ ឱ្យចុះផ្ទាល់តាមបណ្តាផ្ទះសំណាក់ និងផ្ទះជួលនានាក្នុងក្រុង ដើម្បីធ្វើការអប់រំ ណែនាំ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដោយឈរលើស្មារតីសហការ និងការយោគយល់គ្នា ក្នុងគោលបំណងបង្ការមិនឱ្យមានការឆ្លៀតឱកាសដំឡើងថ្លៃបន្ទប់ស្នាក់នៅពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួន។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះតាមដាន និងជួយសម្របសម្រួល ដើម្បីធានាថា បេក្ខជនទាំងអស់ទទួលបាននូវសុវត្ថិភាព ភាពកក់ក្តៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់មណ្ឌលប្រឡង ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យ ក្នុងអំឡុងពេលប្រឡង ប្រកបដោយភាពរលូន និងជោគជ័យ៕

 

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានជួយស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រាមឈ្លានពាន ធ្វើឱ្យជាតិមាតុភូមិ និងប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ។ យើងខ្ញុំទាំងអស់គ្នា នឹងប្តេជ្ញាបន្តថែរក្សាមរតកសន្តិភាព ភារកិច្ចជាអមតៈ និងសមិទ្ធផលគ្រប់យ៉ាងដែល សម្តេចតេជោ សម្រេចបានដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយប្រជាពលរដ្ឋយ៉ាងផុសផុល ចូលរួមហាត់កីឡាបែប Functional Training យ៉ាងសកម្ម។ សកម្មភាពនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល រវាងកម្លាំងអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ។

ការហាត់កីឡា Functional Training នេះ មិនត្រឹមតែជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងសហគមន៍ផងដែរ។ តាមរយៈការហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃសុខភាព និងការចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អ និងរឹងមាំ។

សកម្មភាពបែបនេះនឹងបន្តរៀបចំឡើងជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមហាត់កីឡាដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំជានិច្ច។