Day: May 13, 2026
នៅវេលាម៉ោង១២:៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីនារីរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីជ្រុះបាត់ទូរស័ព្ទមួយគ្រឿងនៅចំណុចផ្លូវ២៦១ កែង១៨៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរើសបាន។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុសហការជាមួយនារីរងគ្រោះខាងលើតាមស្វែងរកទូរស័ព្ទដែលបាត់នោះរហូតរកឃើញប្រជាពលរដ្ឋដែលរើសទូរសព្ទបាន នៅចំណុចផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលរើសបានទូរសព្ទនោះ ក៏យល់ព្រមប្រគល់ទូរសព្ទនោះឲ្យទៅម្ចាស់ដើមវិញផងដែរ។

