Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

នារីរងគ្រោះជ្រុះបាត់ទូរស័ព្ទដៃ ទំនាក់ទំនងមកលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ ជួយស្វែងរករហូតឃើញវិញ

នាងខ្មៅ 05/13/2026

 

នៅវេលាម៉ោង១២:៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីនារីរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីជ្រុះបាត់ទូរស័ព្ទមួយគ្រឿងនៅចំណុចផ្លូវ២៦១ កែង១៨៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរើសបាន។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុសហការជាមួយនារីរងគ្រោះខាងលើតាមស្វែងរកទូរស័ព្ទដែលបាត់នោះរហូតរកឃើញប្រជាពលរដ្ឋដែលរើសទូរសព្ទបាន នៅចំណុចផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលរើសបានទូរសព្ទនោះ ក៏យល់ព្រមប្រគល់ទូរសព្ទនោះឲ្យទៅម្ចាស់ដើមវិញផងដែរ។

Post navigation

Previous: អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈ បាន០២នាក់
Next: ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.