ព័ត៌មានជាតិ

 

នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា៕

 

១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាព កក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួលនិងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ មានដូចជា៖ ករណីហឹង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គីភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់។

ជាក់ស្តែង កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានដឹងជាសាធារណៈ និងជ្រួតជ្រាបឲ្យបានកាន់តែច្រើនបំផុត។ ពេលមានហេតុការណ៍បន្ទាន់កើតឡើង មិនថាយប់ ឬថ្ងៃ ត្រូវការ ការអន្តរាគមន៍ពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគាត់អាចហៅទូរស័ព្ទទៅកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ សូមអរគុណ!

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ!

 

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះសំណាក់យីហោ៥២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឃីម ខែ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង ក្នុងនោះ ០១គ្រឿង ម៉ាកVIVO និង ០១គ្រឿងទៀត ម៉ាក iphone 12ProMax ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាទីវត្តអារាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

 

នារសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:២៥នាទីរសៀល ដោយរោគគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិគ្រឹះលេខ BT2-786-790 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (តំបន់អភិវឌ្ឍន៍ OCIC) រាជធានីភ្នំពេញ។

មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាច ក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបាន ការពារបូរណភាពទឹកដីជារៀងរហូតមក។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕

ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធទី១៧ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងបិណ្ឌទី១០ លោកសេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។ព្រមទាំងពុទ្ធបរិស័ទបានចូលរួមកាន់បិណ្ឌទី១០នៅវត្តចាក់អង្រែក្រោមចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

នាឱកាសនោះ លោកសេង គន្ធរួមជាមួយក្រុមការងារទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះ លោកក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលនានា នៅវត្តចាក់អង្រែក្រោម។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុម អតីតលោកគ្រូ អ្នកគ្រូ រួមមានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមគ្នាចូលរួមជាថវិកា តាមសទ្ធារៀងៗខ្លួន ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកគ្រូ ស្រេង ផល្លា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

កាយវិការ ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ មិនមែនទើបតែមានក្នុងពេលលោកគ្រូអស់ព្រះជន្មនោះទេ គឺតែងតែធ្វើជាប់ជាប្រចាំ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់ៗគ្នា ដែលលោកកំពុងនៅមានព្រះជន្ម និងជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕

អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប