Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អភិបាលខណ្ឌមានជ័យ កាន់បិណ្ឌវេនទី១០វត្តចាក់អង្រែក្រោមខណ្ឌមានជ័យ

នាងខ្មៅ 09/17/2025

ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធទី១៧ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងបិណ្ឌទី១០ លោកសេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។ព្រមទាំងពុទ្ធបរិស័ទបានចូលរួមកាន់បិណ្ឌទី១០នៅវត្តចាក់អង្រែក្រោមចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

នាឱកាសនោះ លោកសេង គន្ធរួមជាមួយក្រុមការងារទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះ លោកក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលនានា នៅវត្តចាក់អង្រែក្រោម។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

Post navigation

Previous: អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប
Next: លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងពិនិត្យវាយតម្លៃ អង្គភាព នឹងបុគ្កលឆ្នើម ដើម្បីស្នើសុំរូបភាពសរសើរក្នុងការបំពេញភារកិច្ចប្រចាំឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.