រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។

(កំពង់ចាម)៖ ក្នុងអង្គសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តឱ្យមន្ទីរជំនាញ រៀបចំខ្លួនចាប់ផ្តើមអនុវត្តយន្តការផ្តល់សេវាអនឡាញជាជំហានៗ ដើម្បីលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
នាឧកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ យើងមានមធ្យោបាយផ្សេងៗបន្ថែមលើយន្តការច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកែប្រែរបៀបគ្រប់គ្រងសកម្មភាពផ្តល់សេវាទៅជារបៀបស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលស្របនឹងយុទ្ធសាស្ត្រមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ការដាក់ចេញយន្តការផ្តល់សេវាអនឡាញជាបណ្តើរៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែធ្វើឱ្យការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញកែប្រែឥរិយាបថរបស់មន្ត្រីរាជការ លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាជនលើក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។
អាស្រ័យហេតុនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការអាទិភាវូបនីយកម្មការងារ និងកសាងផែនការសកម្មភាពឱ្យមានភាពជាក់ស្តែង ទៅតាមលទ្ធភាព ដើម្បីចាប់ផ្តើមអនុវត្តយន្តការនេះ ដែលអាចជួយសម្រាលបញ្ហាប្រឈមផ្នែកធនធានមនុស្សបានមួយកម្រិត ដោយអាចស្នើសុំជំនួយគាំទ្រពីក្រុមការងារបរិវិវត្តកម្មឌីជីថលរបស់ក្រសួងក្នុងករណីចាំបាច់។

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល (អតីតឡូត៍នេសាទលេខ ១០)។
លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងវរៈព្រំដែនគោក ៦០៥ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយក្នុងនោះកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ បានធ្វើការបង្ក្រាបបាន លូស្បៃមុងសរុបចំនួន ១៣៧មាត់, របាំងព្រួលស្បៃមុងសរុបប្រវែង ៩.២០០ម៉ែត្រ, បង្គោលតូច-ធំសរុបចំនួន ២.៣៣៣ដើម និងលែងត្រីចូលបឹងវិញសរុបប្រមាណ ៤៥០គីឡូក្រាម។
លោកអភិបាលក្រុងសំពៅពូន បានឱ្យដឹងទៀតថា៖ ក្រោយកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងជាក់ស្តែង ព្រមទាំងបានធ្វើការអប់រំ និងណែនាំដល់ប្រជានេសាទរស់នៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ប្រមាណ ៥០នាក់ ឱ្យយល់ដឹងពីច្បាប់ស្តីពីជលផល និងមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬធ្វើការនេសាទក្នុងរដូវហាមឃាត់បន្តទៀតឡើយ ដើម្បីជួយថែរក្សា និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋានឱ្យបានគង់វង្ស៕


ការជម្រុញនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។
ឯកឧត្តម គួច ចំរើន បន្តថា៖ ការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ មានគោលបំណងចម្បងធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបំផុតដល់ភ្ញៀវអន្តរជាតិ វិនិយោគិន និងអ្នកដំណើរទាំងអស់ ដែលចេញ-ចូលតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនេះ ដោយធានាបាននូវ ភាពឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព។ មិនត្រឹតែប៉ុណ្ណោះការផ្ដល់សេវាផ្នែកឆ្លងដែនមានភាពងាយស្រួល គឺដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួម ការគ្រប់គ្រង សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងច្បាប់របស់យើង ដើម្បីរួមចំណែកគាំទ្រផ្នែកទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងផងដែរ។ ទន្ទឹមនឹងនេះច្រកទ្វារអន្តរជាតិជ្រៃធំនេះ ក៏ជាច្រកទ្វាមួយយ៉ាងសំខាន់ ដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងដែនទៅរកសេវាសុខាភិបាល ដូចនេះសូមមានការគិតគូរ សម្របសម្រួលឱ្យមានភាពងាយស្រួល និងឆាប់រហ័ស ជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមានតម្រូវការសេវាសុខាភិបាលនៅប្រទេសជិតខាងផងដែរ។
ឯកឧត្តម គួច ចំរើន បន្ថែមថា៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី អនុវត្តឱ្យបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុត្តជាធរមាន រួមមាន៖ អនុក្រឹត្យលេខ ៦៤ ស្តីពីការកំណត់ការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការវិធានការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ។ ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយ មន្ត្រី កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវការគ្រប់គ្រងច្រកទ្វារប្រកបដោយភាពរលូន និងមានសណ្តាប់ធ្នាប់ល្អ។ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃច្រកទ្វារព្រំដែនអន្តរជាតិខាញ់ប៊ិញ របស់វៀតណាម ដើម្បីរួមគ្នាសម្រួលដល់ការដោះដូរពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល និងការដោះស្រាយបញ្ហាប្រឈមនានា ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែង» និង «ប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន ការលួចឆ្លងដែនខុសច្បាប់ និងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដើម្បីរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋទាំងសងខាង។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងស្មារតីសហការផ្ទៃក្នុងឱ្យបានរឹងមាំ។
ការបង្កើនប្រសិទ្ធភាពការងារជំនាញអន្តោប្រវេសន៍៖ ឯកឧត្ដមបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)៖ ជាពិសេស ឯកឧត្តមអគ្គនាយក បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិធានការជំនាញក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែនគ្រប់រូបភាព។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «កងកម្លាំងនៅតាមច្រកទ្វារព្រំដែន គឺជាស្រទាប់ការពារដំបូងបង្អស់ ដូច្នេះត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីក្តាប់សភាពការណ៍ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់មុខសញ្ញាជនល្មើស ដែលប្រើប្រាស់ដែនដីកម្ពុជា ឬផ្លូវឆ្លងកាត់ព្រំដែនធ្វើជាឧបករណ៍ប្រព្រឹត្តបទល្មើសអនឡាញ ដើមី្បការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ»។
បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអង្គភាពច្រកទ្វារព្រំដែន បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធជិតខាង ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការទេសចរណ៍ និងការឆ្លងកាត់ព្រំដែនដោយរលូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវប្រែក្លាយស្មារតីនៃការទទួលខុសត្រូវថ្មី ឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដោយភាពទន់ភ្លន់ រហ័សរហួន និងត្រឹមត្រូវតាមច្បាប់។

កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ, ២.ឈ្មោះ ស វេហា ភេទប្រុស អាយុ ២០ឆ្នាំ, ៣.ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ ៣០ឆ្នាំ, ៤ឈ្មោះ នេត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ។
ក្រោមវិធានការជំនាញជនសង្ស័យប្រុសស្រីទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលយកសម្ភារៈរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ និងធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនផងដែរ លើសពីនេះ ឈ្មោះ ស វេហា បានសារភាពបន្ថែមថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការលួចសម្ភារៈនៅក្នុងបុរីសង្ឃឹមថ្មីម្តងហើយ។
ជនសង្ស័យសង្ស័យប្រុសស្រីទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាទីវត្តអារាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង ៥០០នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តកែវមុនី (ហៅវត្តគោករលួស) ក្នុងសង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដីក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តកែវមុនី (ហៅវត្តគោករលួស) ក្នុងសង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដីក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕


