Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌកំណត់(ដោយមិនគិតប្រាក់) ស្ថិត​នៅ​ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ..

នាងខ្មៅ 09/04/2026

 

កំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពីឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌកំណត់(ដោយមិនគិតប្រាក់) ស្ថិត​នៅ​ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។គឺចាប់ចែកពាក្សពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សិស្ស និស្សិត យុវជនទាំងអស់អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ។ចំពោះ​សិស្ស និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង តូ្រវយកឯកសារមកមួយជាចាំបាច់ដូចជា៖សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ,សំបុត្រកំណើត,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,សញ្ញាប័ត្រ,បរិញ្ញាបត្រជាដើម។

លក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖
១-សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ
២-មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤-មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥-កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
៦-មានកម្ពស់ចាប់ពី ១.៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ
៧-បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងប្រលងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស)
៨-បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
៩-ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម ។​

Post navigation

Previous: ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.