Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)

នាងខ្មៅ 06/22/2026

រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)។
ក្នុងឱកាសនោះ ឯកឧត្តម ភឺន ផល្លា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះឯកឧត្តម កែវ ថៃ ដោយបានជូនពរឱ្យឯកឧត្តមមានសុខភាពរឹងមាំ ឆាប់ជាសះស្បើយពីជំងឺ និងវិលត្រឡប់មកបំពេញការងារជូនគណបក្ស និងសង្គមជាតិវិញនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ ក្រុមការងារក៏បានសម្តែងនូវការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តម កែវ ថៃ ដែលជាថ្នាក់ដឹកនាំមានបទពិសោធន៍ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំងកន្លងមក។
ការអញ្ជើញចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីវប្បធម៌សាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកក្នុងជួរគណបក្ស ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងភាពរឹងមាំ និងឯកភាពផ្ទៃក្នុង សំដៅបន្តបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

Post navigation

Previous: សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.