Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ!

នាងខ្មៅ 05/16/2026

 

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺដើម្បីលួចយកទ្រព្យសម្បត្តិ ក៏ដូចជា លួចទូរស័ព្ទនៅក្នុងមន្ទីពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ក្នុងនោះមានឈ្មោះ ១-ឈ្មោះ ដារ៉ូ ភារុន ភេទប្រុស អាយុ ២០ឆ្នាំ និង២-ឈ្មោះ ត្រេន អាយយុ ភេទប្រុស អាយុ ១៧ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Post navigation

Previous: ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ
Next: ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.