Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នាងខ្មៅ 03/01/2026

នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៦០,០០០រៀល, ទឹកសុទ្ធ ០៤កេស, មីជាតិ ០១កេស ជាអំណោយសួរសុខទុក្ខផងដែរ៕

Post navigation

Previous: រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
Next: កិច្ចប្រជុំស្តីពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់​តាំងបំពេញបន្ថែមស​មាសភាពក្រុម​ការងារចលនាកសា​ងស​មា​ជិ​​​ក​​គ​ណ​​​បក្សនៅមូលដ្ឋានខេត្តកំពត
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.