Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ករណីមានភ្លើងហោះនៅលើមេឃមិនមែនជាដ្រូននោះទេ គឺជាខ្លែងដែលមានភ្ជាប់ភ្លើងតែប៉ុណ្ណោះ

នាងខ្មៅ 01/10/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ : ខ្ញុំបាទ គោរពជូនចំពោះបងប្អូនមហាជនទាំងអស់មេត្តាជូនជ្រាបថា ករណីនៅយប់ថ្ងៃទី០៩.០១.២៦ មានការភ្ញាក់ផ្អើលថាមានដ្រូនហោះច្រើន! ខ្ញុំបានបញ្ចេញកម្លាំងជំនាញពិនិត្យតាមដានដោយយកចិត្តទុកដាក់ទើបដឹងថាមានបងប្អូនយើងបង្ហោះខ្លែងពេលយប់ដោយភ្ជាប់នឹងភ្លើងដូចក្នុងរូបភាពនេះ។
សូម បងប្អូនឈប់មានការយល់ច្រឡំអី​ ខ្ញុំបាទសូមគោរពជូនបងប្អូនទាំងអស់បញ្ឈប់កែឆ្នៃខ្លែងបំពាក់ភ្លើងបែបនេះតទៅទៀត🙏បើសិនបងប្អូននៅតែបំពានគោលការណ៍ខាងលើនេះ ខ្ញុំបាទនឹងរឹតបន្តឹងក្នុងការដាក់ពិន័យ​ ឬឈានដល់អនុវត្តន៍តាមផ្លវច្បាប់​ (ដើម្បីចូលរួមថែរក្សា សុខសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម​ ជាពិសេសក្នុងរាជធានីភ្នំពេញ🙏❤️🇰🇭 ខ្ញុំបាទសង្ឃឹមជឿជាក់ថាបងប្អូននឹងយោគយល់​ ព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយសមិត្ថកិច្ចយើងខ្ញុំបាទ🙏❤️🇰🇭ដោយសេចក្ដីគោរព ។

 

Post navigation

Previous: បទចម្រៀង: គុណទេវតា
Next: ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីបង្រ្កាប
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.