Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

នាងខ្មៅ 12/29/2025

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន៥នាក់ ក្នុងរួមមាន ៖

១.អនុសេនីយ៍ទោ ប៊ុត នីន សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

២.អនុសេនីយ៍ទោ សាក់ សី សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

៣.នាយចំណង់ ភិច ឆៃរ៉ាន់ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

៤.អនុសេនីយ៍ត្រី ប៉ុស ភារុំ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

៥.នាយចំណង់ អុិន រ៉ាវី សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

Post navigation

Previous: កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការរក្សាទីតាំងឈរជើងនៃ កងកម្លាំងខ្លួននៅទីតាំងបច្ចុប្បន្នស្របតាមគោលការណ៍ ឈប់បាញ់
Next: សម្តេចធិបតី៖ “ការឈប់បាញ់ភ្លាម នៅនឹងកន្លែង! គឺមានន័យថាកងកម្លាំងទាំងសងខាងរក្សាកម្លាំងនៅតាមទីតាំងឈរជើងខ្លួននៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ដោយមិនពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនឡើយ”
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.