Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ក្រោម​ស្មារតី​មនុស្សធម៏ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​ ៥,០០០,០០០រៀល​​​​​​​(ប្រាំលានរៀល)និងសម្ភារៈមួយចំនួនទៀត​ជូនតាមរយៈ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

នាងខ្មៅ 12/21/2025

ក្រោម​ស្មារតី​មនុស្សធម៏ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​ ៥,០០០,០០០រៀល​​​​​​​(ប្រាំលានរៀល)និងសម្ភារៈមួយចំនួនទៀត​ជូនតាមរយៈ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព…

កំពង់ស្ពឺ៖គោរព​តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធាន​ព្រឹទ្ធសភា​ណៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា​​ ក្រោមការចង្អុលបង្ហាញ​​តម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​

នាថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ នាំយកថវិកានិងនិងសម្ភារៈមួយចំនួនទៀត​ជូន​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ តាមរយៈឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព។

ជាទឹកចិត្តក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនបានរួមចំណែក​ឧបត្ថម្ភ​រួមមាន៖ថវិកាចំនួន​ ៥,០០០,០០០រៀល​​​​​​​(៥លានរៀល)និងសម្ភារៈមួយចំនួនទៀត​ដូចជា​ ទឹកសុទ្ធ១០០កេស, មីចំនួន១០០កេសនិងទឹកត្រីចំនួន ៥០យួរ និងទឹកសុីអុីវ៥០យួរ ផងដែរ។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា​​​ និងបានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។សកម្មភាពទាំងនេះ បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។​

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បាន​អញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…..
Next: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥។
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.