Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • សន្តិសុខសង្គម

(ព័ត៌មានបឋម) ជនជាតិចិនចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប នៅក្នុងបុរីប៉េងហួតបឹងស្នោរ..

នាងខ្មៅ 12/16/2025

ព័ត៌មានបឋមបានឱ្យដឹងថា៖ នាប៉ុន្មានម៉ោងមុននេះ នៅម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបានជនជាតិចិនមួយក្រុមចំនួន៨នាក់ ប្រុសចំនួន០៦នាក់ ស្រីចំនួន០២នាក់ សង្ស័យករណីចាប់ជម្រិត ។

ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីប៉េងហួតបឹងស្នោ គម្រោងទី៩ ផ្ទះលេខO7 ផ្លូវP-01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីខាងលើនេះសមត្ថកិច្ច ប្រតិបត្តិការឆ្មក់បង្ក្រាបបានមនុស្ស០៨នាក់ ជាជនជាតិចិនទាំងអស់ដែលបានឆ្លងដែនដោយខុសច្បាប់ មានតែម្នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន និងវត្ថុតាងដូចជា អាវុធខ្លី និងគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនជាតិចិនទាំង០៨នាក់នេះ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួន ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

ដកស្រង់ពីសារព័ត៌មាន៖ https://share.58cam.link/wap/thread/view-thread/tid/833080

Post navigation

Previous: សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ Message to the Honorable Donald J. Trump, President of the United States of America
Next: សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខ បងប្អូនវីរយុទ្ធជន ការពារបូរណភាពទឹកដី! ដែលរងរបួស កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ!!!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.