Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!

នាងខ្មៅ 11/24/2025

 

នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពី លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារ បាននាំយកអំណោយ ឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ (មានចំនួន ១២ខ្នងផ្ទះ) ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះហេតុការណ៍អគ្គីភ័យដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិមានចំនួន ១២ខ្នងផ្ទះ ព្រមទាំងបាននាំយកអំណោយចែកជូនក្នុង០១គ្រួសារ ទទួលបាន ៖ អង្ករ០២ការុង, មីជាតិ០២កេស, ទឹកសុទ្ធ០២កេស, កន្ទេល០១ និងភួយ០១ រួមនឹងថវិកា ២០ម៉ឺនរៀល (ដោយឡែកគ្រួសារដែលមានអ្នកស្លាប់ និងរងរបួសទទួលបានថវិកា ១លានរៀល)៕

Post navigation

Previous: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៨-៩ ខែវិច្ឆកា ឆ្នាំ២០២៥។
Next: រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.